ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងជំរុញឱ្យមានការផលិតអាវុធនុយក្លេអ៊ែរ កាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួន ហៅថា «សង្រ្គាមត្រជាក់ថ្មី»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី៣០ កញ្ញា ២០២៣។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការកើនឡើង នូវការផលិតអាវុធនុយក្លេអ៊ែរ សម្រាប់ប្រទេសរបស់លោក ដើម្បីដើរតួនាទីកាន់តែធំនៅក្នុងសម្ព័ន្ធនៃប្រជាជាតិដែលប្រឈមមុខនឹងសហរដ្ឋអាមេរិក នៅក្នុង «សង្រ្គាមត្រជាក់ថ្មី» ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាកូរ៉េខាងជើង ដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូលគោលនយោបាយរបស់លោក ក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

សម័យប្រជុំរបស់សភាប្រជាជនកូរ៉េ សប្តាហ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក គីម បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែកញ្ញានេះ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមទាំងបានទៅទស្សនាកន្លែងយោធា និងបច្ចេកវិទ្យា ទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ