ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ថា លោកមិនជឿថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២១ កញ្ញា ២០២២។
លោក ហ្សេលេនស្គី បានប្រាប់ស្ថានីយទូរទស្សន៍ Bild របស់អាល្លឺម៉ង់យ៉ាងដូច្នេះថា ខ្ញុំមិនជឿថា គាត់ (លោក ពូទីន) នឹងប្រើអាវុធទាំងនេះទេ ដោយសំដៅលើអាវុធនុយក្លេអ៊ែរ ហើយខ្ញុំក៏មិនជឿថា ពិភពលោកនឹងអនុញ្ញាតឱ្យគាត់ប្រើអាវុធទាំងនេះដែរ ។
លោក ហ្សេលេនស្គី បន្ថែមថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី ក្នុងការបញ្ជាកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា លោក ពូទីន ចង់ធ្វើឱ្យអ៊ុយក្រែនស្លាប់ក្នុងថ្លុកឈាម ហើយក៏ជាថ្លុកឈាមទាហានរបស់គាត់ផងដែរ។RT