វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១០ខែមីនា បានសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងធ្វើ តេស្ដមីស៊ីល ICBM ក្នុងពេលអនាគតដ៏ខ្លី តាមរយៈការបំភ័ន្តថា វាជាការធ្វើតេស្ដបាញ់ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១១ មីនា ២០២២។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្ថែមថា ការធ្វើតេស្ដមីស៊ីល ចំនួនពីរលើករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាការធ្វើតេស្ដប្រព័ន្ធមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរឡើងវិញ។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះ តាមរយៈការវិភាគ ការធ្វើតេស្ដទាំងពីរលើកមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលបាលិស្ទីគ ICBM ថ្មីមួយ ដែលទីក្រុងព្យុយ៉ាងធ្លាប់បាន សម្ញែង នៅក្នុងព្យុហយាត្រាយោធាមួយកាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ