អង់គ្លេស៖ Marcus Rashford រកបាន២គ្រាប់សម្រាប់ Manchester United ដែលបានវាយបកយកឈ្នះ Sheffield United ដោយលទ្ធផល ៣-២ ហើយបន្ដកំណត់ត្រាជ័យជម្នះក្រៅទឹកដីដ៏ល្អ ។

ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer បានក្លាយជាក្រុមដំបូងដែលឈ្នះ៦ប្រកួតជាប់គ្នានៅក្រៅដី បន្ទាប់ពីរបូតមួយគ្រាប់មុន នៅក្នុងរដូវកាលនៅ Premier League។

ក្រុមម្ចាស់ផ្ទះ Sheffield រកបានគ្រាប់បាល់នាំមុខ នៅនាទីទី៥ ប៉ុន្ដែត្រូវបានក្រុមភ្ញៀវបិសាចក្រហម វាយបកតាមស្មើ នៅនាទីទី២៦ ដោយ Rashford មុនពេល Anthony Martial រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្នុងលីគ ដែលជាគ្រាប់បាល់នាំមុខឱ្យ Man United នៅនាទីទី៣៣។

យ៉ាងណាមិញ ចូលដល់តង់ទី២ Rashford រកបានមួយគ្រាប់បន្ថែមទៀត ក្រោយសហការបានយ៉ាងល្អពីមិត្តរួមក្រុម ហើយ Man United នៅតែរក្សាលទ្ធផលជ័យជម្នះ បើទោះបីរបូតមួយគ្រាប់នៅនាទីទី៨៧ ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រុមរបស់លោក Solskjaer ឡើងមកកាន់លេខ៦ក្នុងតារាង Premier League មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង និង តាមពីក្រោយតែ១ពិន្ទុប៉ុណ្ណោះពី Top 4 ខណៈ Sheffield បន្ដឈរនៅបាតតារាង ដោយមានតែ១ពិន្ទុប៉ុណ្ណោះ សម្រាប់១៣ប្រកួតដំបូងនៅក្នុងលីគរដូវកាលនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ