បរទេស៖ រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅតែមិនអាចងើបរួច ហើយពលរដ្ឋ២៣លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន ទើបអង្គការកិច្ចសហប្រតិបត្ដិការអ៊ិស្លាម ដែលមានប្រទេសចំនួន៥០ជាសមាជិកចូលរួម បានសន្យាផ្ដល់មូលនិធិដ៏គួរឲ្យទុកចិត្តមួយ សម្រាប់ជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកណ្ដាលនេះឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ ធ្នូ ២០២១៕

អង្គការកិច្ចសហប្រតិបត្ដិការអ៊ិស្លាម ហៅកាត់ OIC បានសន្យាបង្កើតមូលនិធិមនុស្សធម៌ដ៏គួរឲ្យទុកចិត្តមួយ សម្រាប់ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នប្រទេសនេះមានពលរដ្ឋរាប់លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន និង ភាពក្រីក្ររួចមកហើយ។ 

ប្រទេសអាស៊ីកណ្ដាលមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្ត ដកកងទ័ពចុងក្រោយរបស់ខ្លួនចេញ ពីប្រទេសនេះ ទើបធ្វើឲ្យពួកតាលីបង់មានឱកាសវាយលុក ចូលកាន់កាប់ និងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង សាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

បច្ចុប្បន្ន ពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួន២៣លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ រីឯគ្រឿងបរិក្ខារសុខាភិបាល មានការខ្វះខាតយ៉ាងខ្លាំង មិនអាចបំពេញតាមតម្រូវការបាន។ ចំណែកគ្រូបង្រៀន៧០ភាគរយ មិនទទួលបានប្រាក់ខែ ហើយកុមារអាហ្វហ្គានីស្ថានរាប់លាននាក់ មិនបានចូលសាលារៀនបាន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ