ស៊ុយអែត៖ គណបក្សប្រជាធិបតេយ្យសង្គមដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេគាំទ្រការស្នើសុំរបសប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមប្រឹក្សាគណបក្សបានបើកកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2022 បានសម្រេចចិត្តថាប្រទេសស៊ុយអែតនឹងដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ" ។

ដោយឡែក រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសជាផ្លូវការនូវពាក្យសុំចូលជាសមាជិក NATO កាលពីថ្ងៃអាទិត្យ ទោះបីមានការព្រមានពីរុស្ស៊ីយ៉ាងក៏ដោយ។

បន្ទាប់ពីការជជែកដេញដោលផ្ទៃក្នុងកាលពីសប្តាហ៍មុនក្នុងចំណោមថ្នាក់ដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងរាល់ការបោះឆ្នោតសម្រាប់សតវត្សកន្លងមក នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បាននិយាយថា ការចូលជាសមាជិករបស់អង្គការ NATO គឺជា "រឿងល្អបំផុតសម្រាប់សន្តិសុខរបស់ប្រទេសស៊ុយអែត និងប្រជាជនស៊ុយអែត"។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ