ប្រធានាធិបតីរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅលើកោះ បាលី ប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយនេះទេ
2 ឆ្នាំ មុន
ហ្សាការតា៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយនេះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។
លោក Yulia Tomskaya ប្រធានពិធីការរបស់ស្ថានទូតបាននិយាយថា "ខ្ញុំអាចបញ្ជាក់បានថា រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកាន់ G20 ជំនួសលោក ពូទីន។
គួររម្លឹកផងដែរថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា លោក ពូទីន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល បទោះបីជាមានការឈ្លានពានក៏ដោយ ដែលជំរុញឱ្យមានការរិះគន់ពីលោកខាងលិច៕RT