អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រារព្ធខួបលើកទី ៦ នៃការស្លាប់របស់កូនប្រុសរបស់លោក ឈ្មោះ Beau Biden នៅថ្ងៃអាទិត្យ និងបានសុន្ទរកថាពីភាពសោកសៅចំពោះក្រុមគ្រួសារយោធានិងអតីតយុទ្ធជន នៅមុនថ្ងៃឈប់សម្រាកទិវារំលឹកគុណដល់ទាហានរបស់ប្រទេសនេះ។


លោក បៃដិន និងភរិយា បានទៅមើលផ្នូររបស់កូនប្រុស នៅរដ្ឋ Delaware និងបានចូលរួមក្នុងព្រះវិហារនៅទីបញ្ចុះសពក្នុងរដ្ឋកំណើតរបស់លោក។ ក្រោយមកលោកក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធា និងអតីតយុទ្ធជន នៅឧទ្យានអតីតយុទ្ធជនអំពីការបាត់បង់របស់លោកក៏ដូចជាកូនៗពួកគេ។


លោក Beau Biden ជាអតីតមេធាវីទូទៅនៅរដ្ឋ Delaware បានទទួលមរណភាពដោយសារជំងឺមហារីកខួរក្បាល កាលពីឆ្នាំ ២០១៥ ក្នុងអាយុ ៤៦ ឆ្នាំ។

គួររលឹកថា លោក Beau Biden ធ្លាប់បានបំពេញការងាររយៈពេលមួយឆ្នាំនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងនាមជាសមាជិកនៃឆ្មាំជាតិកងទ័ព Delaware Army ហើយប្រធានាធិបតីរូបនេះបានធ្វើការប៉ាន់ស្មានថា ជាតិពុលពីអណ្តាតភ្លើងយោធាដែលត្រូវបានប្រើដើម្បីដុតចោលកាកសំណល់នៅទីនោះអាចបណ្តាលឱ្យកើតជំងឺមហារីក។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ