ព្យុះយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក នាថ្ងៃទី១១ មករា ២០២២នេះ នេះបើតាមយោធាកូរ៉េខាងត្បូង និងឆ្មាំការពារសមុទ្ររបស់ជប៉ុនអះអាងដូចគ្នា ដោយគេដឹងថា ជាមីស៊ីលបាលីស្ទីគលើកទី២ ក្នុងពេលមិនដល់១សប្តាហ៍ផង ហើយក៏ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើងបានជំរុញការអភិវឌ្ឍយោធាបន្ថែមទៀត។ មីស៊ីលបាលីស្ទីកត្រូវបានគេស្គាល់ថាជា កាំជ្រួចដែលមានគន្លងខ្ពស់ ត្រូវបានបំពាក់ និងដឹកនាំ ប៉ុន្តែធ្លាក់ក្រោមទំនាញផែនដី ឆ្ពោះទៅរកគោលដៅរបស់វា។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១១ មករា ២០២២។

សេចក្តីប្រកាសរបស់យោធាកូរ៉េខាងត្បូងថា មីស៊ីលដែលសង្ស័យថា ជាប្រភេទបាលីស្ទីកនេះត្រូវបានបាញ់ នៅម៉ោងប្រមាណ៧ និង២៧នាទីព្រឹក ចេញពីកោះមួយស្ថិតក្នុងកូរ៉េខាងជើង ឆ្ពោះទៅមហាសមុទ្រ តំបន់ឆ្នេរភាគខាងកើត។ រីឯទីភ្នាក់ងារព័ត៌មាន ក្យូដូ ដែលយោងតាមប្រភពរដ្ឋាភិបាល នៅក្នុងតូក្យូ បានឲ្យដឹងថា មីស៊ីលនេះទំនងជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស របស់ជប៉ុន។

គួររម្លឹកថា កាលពីដើមឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក ម្តងរួចមកហើយ ដោយយោងតាមភាគីកូរ៉េខាងត្បូង និងជប៉ុន ដូចគ្នា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ