អាមេរិក៖ យោងតាមសារព័ត៌មាន CNN ដែលដកស្រង់សម្តីមន្ត្រីការពារជាតិម្នាក់ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងនៅឆ្នេរសមុទ្រភាគខាងលិចកាលពីខែមីនា ប៉ុន្តែបានរក្សាការសម្ងាត់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងជាមួយទីក្រុងម៉ូស្គូ។

មីស៊ីល Lockheed Martin Hypersonic Air-Breathing Weapon Concept មិនមានបំពាក់ក្បាលនុយក្លេអ៊ែរទេ ដោយប្រើប្រាស់ថាមពល kinetic ដើម្បីបំផ្លាញគោលដៅ ហើយជាក់ស្តែងបានហោះក្នុងកម្ពស់ 65,000 ហ្វីតក្នុងរយៈចម្ងាយ 300 ម៉ាយ បន្ទាប់ពីត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52។

យ៉ាងណាមិញ ការសាកល្បងនៅក្នុងនេះត្រូវបានធ្វើឡើង ខណៈដែលលោក Biden កំពុងរៀបចំគម្រោងដំណើរទស្សនកិច្ចរបស់គាត់ដើម្បីជួបជាមួយសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ស្របពេលដែលការធ្វើតេស្តមួយផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានលុបចោលកាលពីថ្ងៃសុក្រ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ