អន្តរជាតិ៖ សហរដ្ឋអាមេរិកនឹងផ្តល់អាវុធឱ្យតៃវ៉ាន់នូវទឹកប្រាក់ចំនួន 345 លានដុល្លារអាមេរិក ដែលនេះជាលើកទីមួយ ដែលមន្ទីរបញ្ចកោណនឹងបញ្ជូនអាវុធដោយផ្ទាល់ទៅកាន់ប្រទេសនេះ ដើម្បីបង្កើនការការពាររបស់ខ្លួន ចំពេលមានការកើនឡើងនៃការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Times នៅថ្ងៃទី៣០ កក្កដា ២០២៣។
ចំណាត់ការនេះកើតឡើងនៅពេលដែលការព្រួយបារម្ភកើនឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនអំពីសកម្មភាពដែលកងទ័ពរំដោះប្រជាជនចិនកំពុងធ្វើនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់។ វាបានបង្កឱ្យមានការតវ៉ាពីប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើកោះនេះ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «ចិនប្រឆាំងយ៉ាងខ្លាំងចំពោះទំនាក់ទំនងយោធារបស់អាមេរិកជាមួយនិងការលក់អាវុធទៅឲ្យតៃវ៉ាន់។
លោក Liu បានបន្ថែមថា អាមេរិកគួរបញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ បញ្ឈប់ការបង្កើតកត្តាថ្មីដែលអាចនាំឱ្យមានភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបង្កហានិភ័យដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
សេតវិមានបានបដិសេធមិននិយាយថាតើអាវុធនឹងរួមបញ្ចូលយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ MQ-9 ដែរឬទេ ប៉ុន្តែមន្ត្រីបាននិយាយថា កញ្ចប់នោះនឹងរួមបញ្ចូលទាំងសមត្ថភាពប្រឆាំងគ្រឿងសឹក និងការពារអាកាស៕