អេស្ប៉ាញ៖ Barcelona បន្ដកំណត់ត្រាមិនបរាជ័យ៨ប្រកួតជាប់គ្នា ក្រោយយកឈ្នះ Granada ៤-០ ក្នុងការប្រកួតនៅ La Liga កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ខ្សែប្រយុទ្ធ Antoine Griezmann រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Barca មុនពេល Messi រកបានពីរគ្រាប់បន្ថែម មុនចប់តង់ទី១។

ចូលដល់តង់ទី២ Griezmann រកគ្រាប់បាល់បានមួយគ្រាប់បន្ថែមទៀត ខណៈ ខ្សែការពារ Jesus Vallejo របស់ Granada ត្រូវបានបណ្ដេញចេញពីការប្រកួត។

បច្ចុប្បន្នក្រុមរបស់លោក Ronald Koeman ឡើងមកកាន់លេខ៣ក្នុងតារាង La Liga មាន៣៤ពិន្ទុ និងមានគម្លាតពីក្រុមកំពូលតារាង Atletico Madrid ៤ពិន្ទុ ខណៈក្រុមលោក Diego Simeone នៅសល់៣ប្រកួតក្នុងដៃ។

ដោយឡែក Real Madrid បានខកឱកាសឡើងទៅកំពូលតារាង La Liga ក្រោយបញ្ចប់លទ្ធផលត្រឹមស្មើគ្នាជាមួយ Osasuna ខណៈការប្រកួតធ្វើឡើងទាំងធ្លាក់ព្រិល។

ក្រុមទាំងពីរមានការពិបាកក្នុងការបង្កើតឱកាស ដោយការស៊ុតចំគោលដៅមានចំនួនសរុបតែ៣លើកប៉ុណ្ណោះ។ ក្រុមរបស់លោក Zinedine Zidane បន្ដនៅលេខ២ ខណៈ Osasuna បន្ដកំណត់ត្រាមិនស្គាល់ពាក្យថាឈ្នះ១១ប្រកួតជាប់គ្នា ហើយបន្ដឈរនៅតំបន់ត្រូវកាត់ចេញ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ