(មានវីដេអូ) Man United កាន់៣៣ពិន្ទុ ស្មើ Liverpool ក្រោយយកឈ្នះ ២-១ Aston Villa ក្រោយលេងបាន១៦ប្រកួតដូចគ្នា
3 ឆ្នាំ មុន
អង់គ្លេស ៖ Manchester United តាមស្មើពិន្ទុក្រុមកំពូលតារាង Liverpool នៅ Premier League ក្រោយទទួលបានជ័យជម្នះលើ Aston Villa ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។
ខ្សែប្រយុទ្ធ Anthony Martial រកគ្រាប់បាល់បើកឆាកឱ្យក្រុមម្ចាស់ផ្ទះបិសាចក្រហម ដោយការតែតបញ្ចូលទីនាំមុខឱ្យ Man United នៅនាទីទី៤០ ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញដោយ Bertrand Traore នៅនាទីទី៥៨។
ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Ole Gunnar Solskjaer នៅតែមានឱកាសនាំមុខសារជាថ្មី ដោយការស៊ុតប៉េណាល់ទីរបស់ Bruno Fernandes បន្ទាប់ពីខ្សែបម្រើ Paul Pogba ត្រូវបានកីឡាករក្រុម Aston Villa បង្កកំហុសនៅតំបន់គ្រោះថ្នាក់។
គួរបញ្ជាក់ថា Man United ឈរនៅលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស មានពិន្ទុស្មើជាមួយក្រុមកំពូលតារាង និងជាក្រុមការពារជើងឯក Liverpool ដោយចាញ់តែគ្រាប់បាល់ផលសងប៉ុណ្ណោះ៕