ប្រធានាធិបតីអ៊ុយក្រែន អះអាងថាលោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំ G20 ប្រសិនបើលោក ពូទីន ទៅចូលរួម
ក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ីនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ចូលរួម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ វិច្ឆិកា ២០២២។
លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Kyiv ជាមួយប្រធានាធិបតីនៃប្រទេសក្រិកថា គាត់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី 15-16 ខែវិច្ឆិកាដោយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។
លោកបាននិយាយថា "ជំហរផ្ទាល់ខ្លួនរបស់ខ្ញុំ និងជំហររបស់អ៊ុយក្រែនគឺថា ប្រសិនបើមេដឹកនាំនៃសហព័ន្ធរុស្ស៊ីចូលរួម នោះអ៊ុយក្រែននឹងមិនចូលរួមនោះទេ។ យើងនឹងឃើញថាតើវានឹងទៅជាយ៉ាងណានៅពេលអនាគត" ។
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយជាមួយលោក Widodo តាមទូរស័ព្ទ និងពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ក៏ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ៕RT