ណាន់ឆាង៖ ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតខេត្ត បានឱ្យដឹងថា ព្យុះភ្លៀងជាបន្តបន្ទាប់ បានបង្កផលប៉ះពាល់ដល់មនុស្សចំនួន ៥៣៦,០០០នាក់ នៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន News Cn នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។
យោងតាមទីស្នាក់ការយកណ្តាលបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានបង្ខំឱ្យមានការជម្លៀសមនុស្ស ១៦,០០០នាក់នៅទូទាំងខេត្ត Jiangxi ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៦៧០លានយន់ (ប្រហែល ៩៦,៩លានដុល្លារអាមេរិក) ។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានពាក់ព័ន្ធត្រូវបានជំរុញឱ្យតាមដានយ៉ាងដិតដល់នូវការប្រែប្រួលអាកាសធាតុបន្តទៀត ខណៈដែលខេត្ត Jiangxi នៅតែស្ថិតក្នុងរដូវទឹកជំនន់ដ៏ច្រើននៅឡើយ៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់