តោ៤ក្បាល នៅកន្លែងកម្សាន្ត សាហ្វារី រាត្រី នៅប្រទេសសិង្ហបុរី បានតេស្តរកឃើញវិជ្ជមានកូវីដ១៩
3 ឆ្នាំ មុន
សិង្ហបុរី៖ មានសត្វតោ៤ក្បាល នៅកន្លែងកម្សាន្ត សាហ្វារី រាត្រី (Night Safari) បានតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីសម្តែងជាមួយបុគ្គលិកម្នាក់មានផ្ទុកកូវីដ គឺជាបុគ្គលិករបស់ Mandai Wildlife Group នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១០ វិច្ឆិកា ២០២១។
ព័ត៌មានដែលចេញផ្សាយ កាលពីថ្ងៃទី៩ វិច្ឆិកា បានឲ្យដឹងដែរថា សត្វតោអាហ្វ្រិកទាំងនោះ មានអាការៈស្រាលទេ ក្អក និងកន្តាស់ទៀតផង។
គួរបញ្ជាក់ថា បុគ្គលិកមើលសត្វតោ ចំនួន៣នាក់ហើយដែលបានឆ្លងកូវីដ១៩ ហើយពេលនេះ ខាងក្រុមហ៊ុនកំពុងធ្វើតេស្តសត្វតោផ្សេងៗទៀតដែរ ខណៈទីតាំងកម្សាន្តនោះបានបិទទ្វារ៕