អន្តរជាតិ៖ ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះសង្ឍរា ម៉ូឆា (Mocha) បានបន្តកើនដល់១៤៥នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣។

ភ្លៀងខ្លាំងជោគជាំ រួមជាមួយកម្លាំងខ្យល់បក់ល្បឿនជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅមីយ៉ាន់ម៉ានិងបង់ក្លាដែស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រដ្ឋរ៉ាឃីន (Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៉ីងយ៉ារាប់សែននាក់រស់នៅ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដែលបានស្លាប់កំលុងការវាយប្រហារនៃព្យុះស៉ីក្លូន គឺមានជនមូស្លីមភាគតិចនេះ ចំនួន១១៧នាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ