អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់វាយដណ្តើមបានទីក្រុងក្នុងតំបន់ចំនួន ៣ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលពួកគេបន្តការដណ្តើមយកទឹកដីនៅក្នុងប្រទេសជាបន្តបន្ទាប់។ ពួកគេបានដណ្តើមកាន់កាប់ទីក្រុងគុនឌូស (Kunduz) ភាគខាងជើងដ៏សំខាន់កាលពីថ្ងៃអាទិត្យ ក៏ដូចជាទីក្រុងសា-អ៊ី-ផុល (Sar-e-Pul )និងទីក្រុងតាឡូកាន (Taloqan)។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន BBC នៅថ្ងៃទៅ០៩ សីហា ២០២១៕

ទីក្រុងក្នុងតំបន់ចំនួន ៥ បានធ្លាក់ចូលកណ្ដាប់ដៃពួកសកម្មប្រយុទ្ធចាប់តាំងពីថ្ងៃសុក្រ ក្នុងនោះទីក្រុងគុនឌូសគឺជាជោគជ័យដ៏សំខាន់បំផុតរបស់ពួកគេនៅឆ្នាំនេះ។ ទីក្រុងនេះត្រូវបានតភ្ជាប់យ៉ាងល្អជាមួយតំបន់ផ្សេងទៀត រួមទាំងរដ្ឋធានីកាប៊ុល (Kabul)។

អំពើហិង្សាបានកើនឡើងពាសពេញប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និងកងកម្លាំងអន្តរជាតិដទៃទៀតបានចាប់ផ្តើមដកកងទ័ពរបស់ពួកគេ ចេញពីប្រទេសបន្ទាប់ពីប្រតិបត្តិការយោធាអស់រយៈពេល ២០ឆ្នាំ។

ក្រុមសកម្មប្រយុទ្ធតាលីបង់បានឈានទៅមុខយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ដោយបានដណ្ដើមយកតំបន់ជនបទដ៏ធំ ឥឡូវនេះពួកគេកំពុងផ្ដោតគោលដៅលើទីប្រជុំជន និងទីក្រុងសំខាន់ៗ។

យ៉ាងណាមិញសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើទីតាំងរបស់ពួកតាលីបង់ដោយមន្ត្រីយោធាអាហ្វហ្គានីស្ថាននិយាយថាពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់។ ដោយឡែក ក្រុមតាលីបង់ក៏បាន វាយប្រហារតាមអាកាសទៅលើ មន្ទីរពេទ្យពីរនិងសាលារៀនមួយនៅក្នុងទីក្រុងឡាសកាហ្គា។ 

លើសពីនេះទៅទៀត ស្ថានទូតអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានបានថ្កោលទោសចំពោះ “ការវាយលុកថ្មីដ៏ឃោរឃៅប្រឆាំងនឹងទីក្រុងអាហ្វហ្គានីស្ថាន” ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ