អង់គ្លេសសន្យាផ្តល់ជំនួយយោធា ៣៧៥លានដុល្លារបន្ថែមទៀត រួមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធរ៉ាដា សម្រាប់អ៊ុយក្រែន
ក្រុងឡុងដ៍៖ ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ថា ខ្លួននឹងផ្តល់ជំនួយយោធាចំនួន ៣០០លានផោន (៣៧៥ លានដុល្លារ) បន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធរ៉ាដា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៣ ឧសភា ២០២២។
ចក្រភពអង់គ្លេសបានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះជាង 5,000 គ្រឿង និងប្រព័ន្ធការពារដែនអាកាសចំនួន 5 រួមទាំងគ្រាប់បែក និងគ្រឿងផ្ទុះផ្សេងទៀតរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី 24 ខែកុម្ភៈ ដែលបានបំផ្លាញទីក្រុងនានា និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ឬរងរបួស។
អ៊ុយក្រែន និងលោកខាងលិចនិយាយថា រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមឈ្លានពានដោយមិនញញើត ដើម្បីដណ្តើមយកទឹកដី ដែលគំរាមកំហែងដល់ការវិលទៅរកជម្លោះកាន់តែខ្លាំង។
ដោយឡែក ចក្រភពអង់គ្លេសបានផ្តល់ជំនួយផ្នែកយោធាយ៉ាងសំខាន់ ហើយមកទល់ពេលនេះ ខ្លួនបានទទួលយកប្រជាជនអ៊ុយក្រែនជាង 5 លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។
យ៉ាងណាមិញ គិតត្រឹមសប្តាហ៍មុន រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានចេញទិដ្ឋាការចំនួន ៨៦.១០០ ដល់ជនជាតិអ៊ុយក្រែន ក្នុងនោះ ២៧.១០០ នាក់បានទៅដល់ចក្រភពអង់គ្លេស។
លើសពីនេះទៅទៀត សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាចំនួន 3 ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុនប្រធានាធិបតី Joe Biden បានស្នើសុំសភាអាមេរិកឱ្យអនុម័តលើជំនួយយោធាជាង 20 ពាន់លានដុល្លារអាមេរិក។RT