ម៉ូស្គូ៖ វិមានក្រឹមឡាំង spox Dmitry Peskov បាននិយាយថា គណៈប្រតិភូការទូតរុស្ស៊ី រួមទាំងក្រសួងការបរទេស ការពារជាតិ និងមន្ត្រីរដ្ឋបាល អាចត្រូវបានបញ្ជូនទៅទីក្រុង Minsk ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៥ កុម្ភៈ ២០២២។

ប្រធានាធិបតី អ៊ុយក្រែន បានប្រកាសពីការត្រៀមខ្លួនរបស់គាត់ដើម្បីពិភាក្សាអំពីស្ថានភាពអព្យាក្រឹតនៃអ៊ុយក្រែន។ ដំបូងឡើយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា គោលបំណងនៃប្រតិបត្តិការនេះគឺដើម្បីជួយ LNR និង DNR នឹងបើកការចរចារដោយសន្តិវិធី។

គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ បានបំផ្លិចបំផ្លាញ ហើយបានសម្លាប់ និងរបួសមនុស្សជាច្រើន ស្របពេលដែរមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅរត់គេចទៅកាន់កន្លែងសុវត្ថិភាពជាងមុន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ