ខេនបឺរ៉ា៖ នាយករដ្ឋមន្រ្តី Scott Morrison បានថ្លែងនៅថ្ងៃពុធនេះថា អូស្រ្តាលីបានជម្លៀសមនុស្ស ២៦ នាក់ ចេញពីអាហ្វហ្គានីស្ថាន ក្នុងជើងហោះហើរជួយសង្គ្រោះលើកដំបូងរបស់ខ្លួន បន្ទាប់ពីកងទ័ពអូស្ត្រាលីបានមកដល់ដើម្បីជួយជម្លៀសចេញពីព្រលានយន្តហោះទីក្រុងកាប៊ុល ដែលត្រូវបានធានាដោយសហការីអាមេរិកនិងអង់គ្លេស។

អូស្រ្តាលីបាននិយាយនៅថ្ងៃច័ន្ទថា ខ្លួននឹងបញ្ជូនកម្លាំងយោធា ២៥០ នាក់ ទៅកាន់ទីក្រុងកាប៊ុល ដើម្បីជម្លៀសពលរដ្ឋខ្លួននិងជនជាតិអាហ្វហ្គានីស្ថានមិនបាបបញ្ជាក់ចំនួនដែលបានផ្តល់ទិដ្ឋាការបន្ទាប់ពីបានធ្វើការនៅអូស្ត្រាលី។ 

លោក Scott Morrison បានបន្ថែមថា “នេះគឺជាលើកដំបូង ដោយនឹងមានជើងហោះហើរជាច្រើន អាស្រ័យលើលក្ខខណ្ឌនិងអាកាសធាតុ ហើយយើងកត់សម្គាល់ថា នៅចុងសប្តាហ៍នេះមានការព្យាករណ៍អាកាសធាតុមិនអំណោយផល” ។ ជើងហោះហើរនេះអាចចេញដំណើរបន្ទាប់ពីសន្តិសុខនៅជុំវិញអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុលមានភាពប្រសើរឡើងដោយមានវត្តមានកងទ័ពអង់គ្លេស និងអាមេរិកជាក្រុមសម្របសម្រួល។

ទោះយ៉ាងណា លោក Scott Morrison ក៏បានព្រមានកាលពីថ្ងៃអង្គារថា អូស្រ្តាលីទំនងជាមិនអាចជួយអ្នកដែលបានជួយពួកគេទាំងអស់នោះទេ។

គួររំលឹកថា អូស្រ្តាលីគឺជាផ្នែកមួយនៃកងកម្លាំងអន្តរជាតិដឹកនាំដោយណាតូ ដែលបានប្រយុទ្ធជាមួយតាលីបង់និងបានបណ្តុះបណ្តាលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធត្រូវបានបណ្តេញចេញក្នុងឆ្នាំ ២០០១ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ