អង់គ្លេស ៖ នៅទីបំផុតក្រុមមេឃខៀវ Manchester City ជាអ្នកឡើងទៅប៉ះក្រុម Tottenham Hotspur ដើម្បីដណ្តើមពានលំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) ក្រោយពីយកឈ្នះគូប្រជែង Manchester United នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

ក្នុងជំនួប Derby ប្រចាំទីក្រុង Manchester កីឡាករខ្សែការពារ John Stones ជាអ្នករកបានគ្រាប់បើកឆាកឲ្យក្រុមរបស់លោក Pep Guardiola នៅនាទី៥០ មុនពេលមិត្តរួមក្រុម Fernandinho ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៨៣ ដើម្បីជូនដំណើរ Man City ឆ្ពោះទៅការពារតំណែងជើងឯក League Cup ជាបន្តទៀត ដោយត្រូវប៉ះ Spurs ដែលបានយកឈ្នះ Brentford ក្នុងលទ្ធផល ២-០ ផងដែរកាលពីរាត្រីថ្ងៃអង្គារ។

យ៉ាងណាមិញ អតីតខ្សែការពារអង់គ្លេស John Stones ដែលត្រូវបាន Man City ទិញពីក្លិបរួមលីគ Everton ទើបតែរកបានគ្រាប់ដំបូងឲ្យមេឃខៀវគិតចាប់តាំងពី World Cup 2018 នៅប្រទេសរុស្ស៊ីរួចមក។

គួរបញ្ជាក់ផងដែរថា Manchester City កំពុងសំលឹងរកជ័យជម្នះលើកទី៤ នៃពាន League Cup ដើម្បីស្មើកំណត់ត្រារបស់ក្លិបហង្សក្រហម Liverpool ប្រសិនបើពួកគេអាចយកឈ្នះក្រុមរបស់លោក Jose Mourinho នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅកីឡដ្ឋាន Wembley បានមែននោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ