មូស្គូល៖ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើងជិត 60% ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ 2022 បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០២ ឧសភា ២០២២។
ក្រុមហ៊ុនបាននិយាយថា ការចែកចាយនេះត្រូវបានធ្វើឡើងតាមរយៈបំពង់ Power of Siberia ដែលជាផ្នែកមួយនៃកិច្ចសន្យារវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC) ។
នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែននៅចុងខែកុម្ភៈ ទីក្រុងប៉េកាំងបានបដិសេធមិនថ្កោលទោសទីក្រុងមូស្គូ ឬចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិ ទោះបីជាមានការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាផ្នែកថាមពលរវាងរុស្ស៊ី និងលោកខាងលិចបាននាំឱ្យការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសដែលជាអតីតសហភាពសូវៀតធ្លាក់ចុះ 26.9% ចាប់តាំងពីដើមឆ្នាំមក។ RT