បរទេស៖ ក្រុមជម្រើសជាតិព័រទុយហ្កាល់ បានវាយបកយកឈ្នះលុចហ្សំបួរក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ដោយលទ្ធផល ១-៣ កាលពីយប់ថ្ងៃអង្គារនេះ។

ក្រុមម្ចាស់ផ្ទះលុចហ្សំបួរបានរកគ្រាប់បាល់នាំមុខ ដោយការតែតបញ្ចូលទីរបស់កីឡាករ Gerson Rodrigues ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញ ដោយខ្សែប្រយុទ្ធ Diogo Jota នៅចុងតង់ទី១។

យ៉ាងណាមិញ Ronaldo បានរកគ្រាប់បាលនាំមុខឱ្យក្រុមជើងឯកទ្វីបអឺរ៉ុប នៅដើមតង់ទី២ មុនពេល Joao Palhinha តែតបញ្ចូលទីគ្រាប់ទី៣ ធានាជ័យជម្នះសម្រាប់ក្រុមលោក Fernando Santos។

សម្រាប់លទ្ធផលនេះបានធ្វើឱ្យព័រទុយហ្កាល់ឈរនៅលេខ១ដោយទទួលបានសរុប៧ពិន្ទុក្នុងតារាងនៃពូល A ស្មើពិន្ទុជាមួយស៊ែប៊ី ដែលបញ្ចប់លទ្ធផលទាំងចម្រូងចម្រាស់ជាមួយពួកគេ ២-២ កាលពីថ្មីៗនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ