អន្តរជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថារដ្ឋមន្ត្រីការបរទេសថ្មីរបស់តាលីបង់លោក Amir Khan Muttaqi បានសុំពិភាក្សាជាមួយមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនាសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២២ កញ្ញា ២០២១៕

ឯកអគ្គរដ្ឋទូតនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុនដោយក្រុមតាលីបង់លោក Ghulam Isaczai ក៏បានស្នើសុំចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរដោយអង្គការសហប្រជាជាតិមិនទាន់សម្រេចចិត្តថាអ្នកណានឹងតំណាងឱ្យប្រទេសនេះឱ្យបានត្រឹមត្រូវនៅក្នុងអង្គការនេះ។

ដោយឡែក ក្រុមតាលីបង់ក៏បានតែងតាំងអ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុងដូហារបស់ពួកគេគឺស៊ូហា អ៊ីលសាហេន ជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អាហ្វហ្កានីស្ថាន។

យ៉ាងណាមិញ សំណើដើម្បីចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់កំពុងត្រូវបានពិចារណាដោយគណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណដែលមានសមាជិកចំនួន ៩ រូបរួមមាន អាមេរិក ចិន និងរុស្ស៊ី នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។

គួររម្លឹកថា តាលីបង់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការកាន់កាប់ទឹកដីយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើលនិងការតស៊ូតិចតួចពីយោធាអាហ្វហ្គានីស្ថានដែលទទួលការបណ្តុះបណ្តាលពីអាមេរិក ស្របពេលដែលរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចបានដួលរលំ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ