វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំថវិកាពីសភាចំនួន ១៣ពាន់លានដុល្លារ ដើម្បីចំណាយលើកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ មិថុនា ២០២៣។

សំណើសុំថវិកា ១៣ពាន់លានដុល្លាររបស់លោក បៃដិន នឹងជួយអ៊ុយក្រែន និងប្រទេសដែលងាយរងគ្រោះដទៃទៀត ដែលរងផលប៉ះពាល់ដោយសារការលុកលុយរបស់រុស្ស៊ី នេះបើតាមប្រធាននាយកការិយាល័យគ្រប់គ្រង និងថវិកា (OMB) លោកស្រី ហ្សាលែនដា យុំាង បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំសភា លោក ខេវិន ម៉ាកខាធី។

លោកស្រី យុំាង បាននិយាយយ៉ាងដូច្នេះថា លោកប្រធានាធិបតីបានបញ្ជាក់ជាថ្មីថា យើងនឹងឈរជាមួយអ៊ុយក្រែន នៅពេលដែលពួកគេការពារអធិបតេយ្យភាពរបស់ខ្លួនឱ្យបានយូរតាមដែលខ្លួនត្រូវការ។ លោកស្រី យុំាង បន្ថែមថា យុទ្ធសាស្ត្រនេះ បានបង្រួបបង្រួមសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដោយជោគជ័យ ហើយបានបំពាក់សព្វាវុធដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

ក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខច្រើនជាង ៤៣.៧ពាន់លានដុល្លារដល់អ៊ុយក្រែន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ