អង់គ្លេស៖ Manchester United បានវាយបកយកជ័យជម្នះឱ្យ Manchester United ក្នុងការប្រកួតទល់នឹង Brighton & Hove Albian ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

Brighton រកបានគ្រាប់បាល់នាំមុខដោយអតីតខ្សែប្រយុទ្ធបិសាចក្រហម Danny Welbeck បន្ទាប់ពីការតែតបញ្ចូលទីដំបូងរបស់គេត្រូវបានអ្នកចាំទី Dean Henderson ជួយសង្គ្រោះ។

ទោះយ៉ាងណាក្ដី វាមិនមែនជាលើកទី១ទេដែល Man United អាចរកបាន៣ពិន្ទុ ដោយត្រូវគូប្រកួតនាំមុខ ដោយខ្សែប្រយុទ្ធ Marcus Rashford និង Mason Greenwood រកបានម្នាក់មួយគ្រាប់ដណ្ដើមបាន៣ពិន្ទុជូនក្រុមលោក Ole Gunnar Solskjaer។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម បន្ដរក្សាតំណែងលេខ២និងមានគម្លាត១៤ពិន្ទុពីក្រុមកំពូលតារាង Manchester City ដែលរំពឹងថាជាជើងឯកនៅរដូវកាលនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ