អ៊ីតាលី៖ Cristiano Ronaldo រកគ្រាប់បាល់បានពីរគ្រាប់ ដោយការស៊ុតប៉េណាល់ទី និងយកជ័យជម្នះសម្រាប់ Juventus លើក្រុម Genoa ដោយលទ្ធផល ៣-១ នៅ Serie A។

ខ្សែប្រយុទ្ធ Paulo Dybala រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមសេះបង្កង់ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះតាមស្មើវិញដោយ Stefano Sturaro។

ទោះយ៉ាងណាក្ដីក្រុមភ្ញៀវ Juventus បាននាំមុខសារជាថ្មី ដោយបាល់ពិន័យ១១ម៉ែត្រស៊ុតដោយ Ronaldo បន្ទាប់ពី Juan Cuadrado ត្រូវបានក្រុមម្ចាស់ផ្ទះបង្កកំហុសនៅតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធព័រទុយហ្គាល់ ស៊ុតប៉េណាល់ទី១គ្រាប់ទៀត នៅចុងម៉ោង។

សម្រាប់ជ័យជម្នះនេះ បានជួយឱ្យ Juventus ឡើងមកកាន់លេខ៤ ក្នុងតារាងលីគកំពូលអង់គ្លេស និងមានគម្លាត៤ពិន្ទុពីក្រុមកំពូលតារាង AC Milan ខណៈ Genoa ស្ថិតនៅតំបន់ត្រូវកាត់ចេញ លេខ១៩៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ