អេត្យូពី៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានបង្ហាញថា កុមារជាង ២,៩៣លាននាក់ នៅទូទាំងប្រទេសអេត្យូពីនៅតែមិនអាចចូលរៀន ដោយសារជម្លោះ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៩ កក្កដា ២០២២។

នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់ប្រទេសអេត្យូពី UNOCHA បាននិយាយថា កុមារចំនួន 2.53 លាននាក់បានបោះបង់ការសិក្សាដោយសារជម្លោះ ហើយកុមារ 401,000 នាក់បានឈប់រៀនដោយសារតែគ្រោះរាំងស្ងួត។

យ៉ាងណាមិញ UNOCHA ក៏បានបង្ហាញផងដែរថា ប្រជាជន 20 លាននាក់នៅក្នុងប្រទេសអេត្យូពី ត្រូវការជំនួយស្បៀងអាហារ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ