វ៉ាស៊ីនតោន៖ ប្រទេសចិនកំពុងបន្តពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន ហើយអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 1,000 គ្រាប់នៅឆ្នាំ 2030 នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រសួងការពារជាតិចេញផ្សាយកាលពីថ្ងៃពុធ។
របាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណទៅកាន់សភាស្តីពីយោធារបស់ប្រទេសចិនអាចប៉ាន់ស្មានថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 700 គ្រាប់នៅឆ្នាំ 2027 និង 1,000គ្រាប់នៅឆ្នាំ 2030 ។
លើសពីនេះ ចិនបានព្រមានថា "អាចបង្កើតបាននូវប្រព័ន្ធនុយក្លេអ៊ែររួចជាស្រេច ជាមួយនឹងការអភិវឌ្ឍន៍មីស៊ីលផ្លោងដែលអាចបាញ់បង្ហោះតាមអាកាសប្រកបដោយជោគជ័យ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនុយក្លេអ៊ែរនៅលើដី និងដែនសមុទ្ររបស់ខ្លួន"។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ដែលជាអង្គការឯករាជ្យ បានឱ្យដឹងថា ទោះបីជាមានការពន្លឿនការពង្រីកនុយក្លេអ៊ែរក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែនៅពីក្រោយសហរដ្ឋអាមេរិក ដោយមានឃ្លាំងអាវុធនុយក្លេអ៊ែរចំនួន 5,550 គ្រាប់ និងប្រទេសរុស្ស៊ីដែលមានក្បាលគ្រាប់ចំនួន 6,255 ។ RT