ហ្វហ្គានីស្ថាន៖អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថាមនុស្ស៤នាក់ស្លាប់ និងមនុស្ស២៥នាក់បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាម មានទីតាំងក្នុងក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានផ្ទាល់តែម្តង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
ករណីផ្ទុះគ្រាប់បែកអត្តឃាតនេះ កើតឡើងនៅរសៀលថ្ងៃពុធ ខណៈ ពលរដ្ឋកំពុងបន់ស្រន់នៅខាងក្នុងវិហារអ៊ីស្លាមមួយរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលទទួលខុសត្រូវចំពោះសន្តិសុខ និងការអនុវត្តច្បាប់នៅក្នុងប្រទេស។ ក្រសួងស្ថិតនៅលើផ្លូវធំរបស់ទីក្រុងកាប៊ុល ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ហើយស្ថិតនៅក្នុងបរិវេណដែលមានកំពែងរឹងមាំរបស់ខ្លួន។
ភ្លាមៗគ្មានក្រុមសកម្មជន ណាម្នាក់អះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះទេ ប៉ុន្តែសម្ព័ន្ធក្រុម ISIL (ISIS) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាគូប្រជែងចម្បងរបស់ពួកតាលីបង់ បាននិងកំពុងធ្វើយុទ្ធនាការនៃអំពើហិង្សាលើក្រុមតាលីបង់ និងជនជាតិភាគតិច Shia ដែលកាន់តែខ្លាំងឡើងចាប់តាំងពីក្រុមតាលីបង់បានកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១។
.
ការបំផ្ទុះគ្រាប់បែកអត្តឃាត ត្រូវបានសង្គ្រោះពីក្រុមជំនួយអ៊ីតាលី Emergency ដែលគ្រប់គ្រងមន្ទីរពេទ្យក្នុងទីក្រុងកាប៊ុល ក្រុមគ្រូពេទ្យបាននិយាយនៅលើ Twitter ថា ខ្លួនបានទទួលអ្នកជំងឺចំនួន ២0 នាក់ពីការបំផ្ទុះក្នុងនោះ ពីរនាក់បានស្លាប់នៅពេលមកដល់៕SP