ប៉ាគីស្ថាន៖មនុស្ស ៤នាក់បានស្លាប់ និង ២៧នាក់រងរបួស កាលពីថ្ងៃពុធទី ៣០ ខែវិច្ឆិកានៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើរថយន្តប៉ូលិសនៅភាគខាងលិចនៃប្រទេសប៉ាគីស្ថានដែលជាការវាយប្រហារមួយដែលត្រូវបានអះអាងដោយក្រុមក្នុងស្រុករបស់ពួកតាលីបង់។

មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Azhar Mehesar បានប្រាប់សារព័ត៌មាន AFP ថា ការបំផ្ទុះកាលពីថ្ងៃពុធទី ៣០ ខែវិច្ឆិកាបានកំណត់គោលដៅទៅលើកម្លាំងសន្តិសុខ នៅក្នុងឡានដឹកទំនិញមួយដែលកំពុងរៀបចំដើម្បីនាំមនុស្សទៅចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅក្នុងទីក្រុង Quetta ។ 

លើសពីនេះ លោក Wasim Baig អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ប៉ូលិសម្នាក់ ស្ត្រីស៊ីវិលម្នាក់ និងកុមារពីរនាក់ត្រូវបានសម្លាប់ និងអ្នករងរបួសរួមមានប៉ូលិស២១នាក់ និងក្មេងពីរនាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ ក្រុមបក្សសម្ព័ន្ធ Tehreek-e-Taliban Pakistan (TTP) បានអះអាងថា ក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជិតប៉ុស្តិ៍គយ ដើម្បីសងសឹកចំពោះការសម្លាប់សមាជិកស្ថាបនិក លោក Umar Khalid Khurasani អំលុងពេលលុបចោលបទឈប់បាញ់។ ការផ្ទុះនេះបានបន្សល់ទុករថយន្តប៉ូលិសដេកក្រឡាប់នៅចំហៀងផ្លូវ ហើយសំណល់ដែកបានខ្ទាតចេញពីកន្លែងកើតហេតុ ដោយមានរថយន្តមួយគ្រឿងទៀតដែលគេសន្មត់ថាត្រូវបានគេប្រើក្នុងការវាយប្រហារនោះបានឆេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ