អន្តរជាតិ៖ អូស្រ្តាលី ប្រកាសបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល ដោយលើកឡើងពីកង្វល់បញ្ហាសន្ដិសុខ និងសុវត្ថិភាពរបស់មន្ដ្រីការទូតរបស់ខ្លួន ខណៈដែលអាមេរិក និងអង្គការ NATO នឹងដកកម្លាំងទ័ពចេញទាំងស្រុងនៅថ្ងៃទី១១ កញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Diplomat កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១

ស្ថានទូតនានា បាននិងកំពុងបញ្ជូនមន្ដ្រីការទូតរបស់ខ្លួនត្រលប់ទៅប្រទេសកំណើតវិញជាបណ្ដើរៗ និងជំរុញឱ្យប្រជាជនរបស់ខ្លួនពិចារណាចាកចេញពីអាហ្វហ្កានីស្ថាន ខណៈក្រុមឧទ្ទាមតាលីបង់បង្កើនការវាយប្រហារខិតចូលជិតរដ្ឋធានីកាប៊ុល។ 

គួរបញ្ជាក់ថា ក្រសួងការបរទេសអាហ្វហ្កានីស្ថានបានប្តេជ្ញាបន្តការពារសន្តិសុខជូនមន្រ្តីការទូតបរទេស ព្រមទាំងសង្ឃឹមថាអូស្ត្រាលីនឹងពិចារណាផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ