អ៊ុយក្រែននិយាយថា រហូតមកដល់ពេលនេះ ទាហានរុស្ស៊ីជាង ១ពាន់នាក់ត្រូវបានសម្លាប់ ក្នុងជម្លោះប្រដាប់អាវុធ
2 ឆ្នាំ មុន
ក្រុងកៀវ៖ កងទ័ពអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ទាហានរុស្ស៊ីជាង 1,000 នាក់ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ទោះបីជាយ៉ាងណា យោធារុស្ស៊ីមិនទាន់បង្ហាញចំនួនអ្នកស្លាប់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ កុម្ភៈ ២០២២។
ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិល 25 នាក់ត្រូវបានសម្លាប់ និង 102 នាក់បានរងរបួសនៅក្នុងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។
អ៊ុយក្រែនក៏បានអះអាងដែរថា ខ្លួនបានបំផ្លាញរថក្រោះយ៉ាងហោចណាស់ 80 គ្រឿង រថពាសដែកចំនួន 516 គ្រឿង ឧទ្ធម្ភាគចក្រចំនួន 7 គ្រឿង យន្តហោះ 10 គ្រឿង និងកាំជ្រួច 20 គ្រឿង ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានរបស់ខ្លួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាចំនួន 821 កន្លែងនៅអ៊ុយក្រែន។RT