ទីក្រុងឡុង៖ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បាននិយាយថា អង់គ្លេសនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្សីទៅលើអ៊ុយក្រែនជាមួយនឹងកម្លាំងយ៉ាងខ្លាំងក្លា បើសិនជា Vladimir Putin សម្រេចនឹងវាយប្រហារទៅលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន mirror នៅថ្ងៃទី ២៣ ធ្នូ ២០២១។

រដ្ឋមន្រ្តីក្រសួងការបរទេសបានជំរុញឲ្យប្រធានាធិបតី Putin ឲ្យធ្វើការពិភាក្សាក្នុងការជជែកជាមួយ NATO ដើម្បីជៀសវាងការកើនឡើងកំដៅ។ លោកប្រធានាធិបតី Putin បានបន្ទោសលោកខាងលិចក្នុងការកើនឡើងកំដៅក្នុងអឺរ៉ុបខាងកើត។

លោកប្រធានាធិបតី Putin និយាយថា “អ្វីដែលកំពុងតែកើតឡើងក្នុងពេលនេះ, ភាពតានតឹងដែលកំពុងបង្កើតឡើង គឺជាកំហុសរបស់ពួកគេដែលបោះគ្រប់ជំហ៊ាន ហើយដែលរុស្សីត្រូវបានគេបង្ខំឲ្យឆ្លើយតបគ្រប់ជំហ៊ាន”។ 

ដោយឡែក កាលពីម្សិលមិញនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ លោក Putin បានចោទប្រកាន់លោកខាងលិចថាបានក្នុងការព្យាយាមធ្វើឲ្យអ៊ុយក្រែនប្រឆាំងនឹងរុស្សី ធ្វើការពង្រឹងនូវអាវុធទំនើបជាប្រចាំ ។ “យើងសូមនិយាយដោយត្រង់ មិនត្រូវមានការពង្រីក NATO មកទិសខាងកើតទៀតទេ” ដែលជាការព្រមានចំពោះ NATO រួមទាំងអង់គ្លេសផងដែរ។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន មូស្គូបានផ្តល់នូវពង្រាងឯកសារធានាសន្តិសុខនទាមទារឲ្យ NATO បដិសេធនូវសមាជិកភាពចំពោះអ៊ុយក្រែននិងអតីតប្រទេសសហភាពសូវៀតដ៏ទៃទៀត។ សម្ព័ន្ធមិត្ត NATOមានសមត្ថភាពក្នុងការផ្តល់សមាជិកភាពដល់ប្រទេសណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យក្លាយទៅជាសមាជិក NATO ។ រុស្សីបានជំរុញផងដែរឲ្យមេដឹកនាំ NATO ដកចេញនូវសព្វាវុធដែលដាក់ពង្រាយនៅអឺរ៉ុបកណ្តាលនិងខាងកើត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ