កូរ៉េខាងត្បូងនិងអាមេរិកនឹងចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ជាមួយយន្តហោះចម្បាំងបំបាំងកាយនៅចុងខែនេះ
2 ឆ្នាំ មុន
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានប្រកាសថា សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងចាប់ផ្តើមនៅចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដោយពាក់ព័ន្ធនឹងយន្តហោះចម្បាំងបំបាំងកាយទំនើបៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៨ តុលា ២០២២។
យោធាប្រទេសទាំងពីរនិយាយថាយន្តហោះប្រហែល 240 នឹងត្រូវបានចល័ត ទាំងនេះរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងយន្តហោះចម្បាំងបំបាំងកាយ F-35B ពីស្ថានីយ៍អាកាស Iwakuni របស់សហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុន។
គួររម្លឹកផងដែរថា កូរ៉េខាងត្បូងបានរាយការណ៍ថា សមយុទ្ធនេះនឹងមានទំហំធំបំផុតចាប់តាំងពីឆ្នាំ 2017 នៅពេលដែលកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់បង្ហោះកាំជ្រួចប្រភេទ ICBM៕RT