អន្តរជាតិ៖ នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងចិន បានធ្វើល្បាតរួមគ្នាជាលើកទីពីរ រវាងប្រទេសទាំងពីរក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៥ កញ្ញា ២០២២។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធកងទ័ពជើងទឹកនឹងមាន "សមយុទ្ធយុទ្ធសាស្ត្ររួម និងការរៀបចំទំនាក់ទំនង" ក៏ដូចជាការធ្វើសមយុទ្ធជាបន្តបន្ទាប់ជាមួយនឹងការបាញ់កាំភ្លើងធំជាក់ស្តែង និងមានយន្តហោះចម្បាំងជាច្រើន។

សមយុទ្ធនេះគឺជាលើកទី២ហើយ ដែលចិន និងរុស្ស៊ីបានធ្វើការល្បាតរួមគ្នារបស់កងទ័ពជើងទឹកនៅតំបន់ប៉ាស៊ីហ្វិក ដោយលើកទី១ ត្រូវបានអនុវត្តនៅខែតុលា ឆ្នាំ២០២១។

ការចេញផ្សាយនេះធ្វើឡើងស្របពេលនឹងកិច្ចប្រជុំដែលបានគ្រោងទុករវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមជាមួយមេដឹកនាំអាស៊ីផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ