ន័រវេស៖ ខណៈដែលសង្រ្គាមកំពុងឆាបឆេះក្នុងប្រទេសអ៊ុយក្រែន អង្គការណាតូ និងដៃគូរបស់ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធនៅប្រទេសន័រវេសចាប់ពីថ្ងៃចន្ទ 14 មីនា នឹងបញ្ចប់នៅថ្ងៃទី 1 ខែមេសា ក្នុងគោលបំណងដើម្បីមកជួយសង្គ្រោះប្រទេសមួយ។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ មីនា ២០២២។

កងទ័ពប្រហែល 30,000 នាក់ យន្តហោះ 200 គ្រឿង និងនាវាចំនួន 50 មកពីប្រទេសចំនួន 27 នឹងចូលរួមក្នុងសមយុទ្ធ Cold Response 2022 ដែលជាសមយុទ្ធដ៏ធំបំផុតដែលមានការចូលរួមពីកងទ័ពណាតូនៅឆ្នាំនេះ។

ចាប់ផ្តើមនៅថ្ងៃទី 14 ខែមីនា សមយុទ្ធនេះនឹងអនុញ្ញាតឱ្យប្រទេសលោកខាងលិចបង្កើនជំនាញប្រយុទ្ធរបស់ពួកគេនៅក្នុងអាកាសធាតុត្រជាក់របស់ប្រទេសន័រវេស រួមទាំងនៅតំបន់អាក់ទិក លើដី សមុទ្រ និងនៅលើអាកាស។

សមយុទ្ធនេះនឹងធ្វើឡើងត្រឹមតែពីរបីរយគីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ហើយខណៈដែលវាត្រូវបានគ្រោងទុកយូរមុនពេលមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិន័រវេស Odd Roger Enoksen បានប្រាប់សារព័ត៌ថា "សមយុទ្ធនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខន័រវេស និងសម្ព័ន្ធមិត្ត។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ