តៃប៉ិ៖ កងកម្លាំងការពារកោះតៃវ៉ាន់បានធ្វើសមយុទ្ធប្រចាំឆ្នាំលើកទី ៣៧ របស់ពួកគេស្តីពីសេណារីយ៉ូវាយប្រហារនិងការឆ្លើយតបនៅក្នុងផ្នែកផ្សេងៗនៃកោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ កញ្ញា ២០២១៕

ការហ្វឹកហាត់នេះជាផ្នែកនៃសមយុទ្ធរយៈពេល៥ថ្ងៃ មានឈ្មោះថា Han Guang ដែលត្រូវបានរៀបចំឡើងដើម្បីអោយកងកម្លាំងកោះនេះត្រៀមទប់ទល់នឹងការវាយប្រហារពីចិន ខណៈទីក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីខ្លួន ហើយអាចប្រើកម្លាំងយោធាដើម្បីចាប់យកមកបង្រួបបង្រួមជាតិឡើងវិញក្នុងករណីចាំបាច់។

គួរបញ្ជាក់ផងដែរថា សមយុទ្ធខាងលើនេះត្រូវបានរៀបចំធ្វើឡើងនៅពេលការគំរាមពីចិនលើកោះសេរីនិយមនេះកាន់តែកើនឡើងនៅរយៈពេល២ឆ្នាំចុងក្រោយនេះ ចំពេលកងទ័ពរំដោះប្រជាជនចិនបញ្ជូនយន្តហោះចម្បាំងចូលមកកាន់តែកៀកកោះស្ទើររាល់ខែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ