(មានវីដេអូ) Benzema រកបាន២គ្រាប់ម្នាក់ឯង ជួយអោយ Real Madrid យកឈ្នះ Athletic Bilbao ៣-១ ដើម្បីឡើងកៀកកំពូលតារាង La Liga
3 ឆ្នាំ មុន
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema រកបានពីរគ្រាប់សម្រាប់ Real Madrid យកឈ្នះ Athletic Bilbao ដោយលទ្ធផល ៣-១ ហើយរំកិលស្មើពិន្ទុជាមួយក្រុមកំពូលតារាងនៅ La Liga។
កីឡាករ Raul Garcia របស់ក្រុមភ្ញៀវ Athletic ត្រូវបានបណ្ដេញចេញពីទីលានប្រកួត នៅដើមតង់ទី១ បន្ទាប់ពីទទួលបានកាតលឿងពីរលើក ក្រោយបង្កកំហុសលើខ្សែបម្រើ Toni Kroos ដែលរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Real Madrid មុនពេលចប់តង់ទី១។
យ៉ាងណាមិញ ទោះនៅសល់គ្នា១០នាក់ ប៉ុន្ដែក្រុមភ្ញៀវ Athletic មានឱកាសរកគ្រាប់បាល់តាមស្មើដោយ Ander Capa មុនពេលខ្សែប្រយុទ្ធ Karim Benzema រកបានពីរគ្រាប់ឱ្យ Real Madrid បន្ដនាំមុខរហូតដល់ចប់ការប្រកួត។
គួរបញ្ជាក់ផងដែរថា Real Madrid ឈ្នះ៤ប្រកួតជាប់ៗគ្នា គ្រប់ការប្រកួតពានរង្វាន់ ហើយពួកគេបានរំកិលមកលេខ៣ក្នុងតារាងលីគកំពូលអេស្ប៉ាញ ដោយមាន២៦ពិន្ទុដូច Atletico Madrid និង Real Sociedad៕