តៃប៉ិ៖ ស្របពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែឡើងកម្ដៅ កាន់តែខ្លាំងឡើងផងនោះ ប្រេសិតសហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាស៊ី បានប្ដេជ្ញាថា ប្រតិបត្ដិការយោធា នឹងនៅតែបន្ដ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ថ្វីបើមានការព្រមានយ៉ាងខ្លាំងពីប្រទេសចិនយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន The Japan Times នៅថ្ងៃទី ២០ សីហា ២០២២។

អ្នកការទូតជាន់ខ្ពស់របស់ក្រុងវ៉ាស៊ីនតោន បានប្ដេជ្ញាថា កងទ័ពសហរដ្ឋអាមេរិក នឹងបន្ដធ្វើប្រតិបត្ដិការ នៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ចំណែកសកម្មភាពណាមួយបង្កឡើង ដោយចិន ដើម្បីរារាំងដល់ប្រតិបត្ដិការនេះ នឹងធ្វើឲ្យមានអស្ថិភាពយ៉ាងធ្ងន់ធ្ងរបំផុត។ 

ការលើកឡើងរបស់ប្រេសិតសហរដ្ឋអាមេរិក បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលឯកអគ្គរដ្ឋទូតចិន ប្រចាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានព្រមាន ប្រឆាំងនឹងសកម្មភាពប្រតិបត្ដិការសហរដ្ឋអាមេរិក នៅក្នុងច្រកសមុត្រតៃវ៉ាន់។

យ៉ាងណាមិញ លោក ដានៀល គ្រីថែនប៊្រីង (Daniel Kritenbrink) ឧបការីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យអាស៊ីបូព៌ា និង កិច្ចការតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា «សេតវិមាន និង មន្ទីរបញ្ចកោណ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងបន្ដហោះហើរ ធ្វើនាវាចរណ៍ និង ប្រតិបត្ដិការ នៅកន្លែងណាមួយ ស្របតាមច្បាប់អន្ដរជាតិ ដែលអនុញ្ញាត។ សកម្មភាពទាំងនេះ រាប់បញ្ចូលទាំងការបន្ដនិរន្ដរភាព តាមផ្លូវដឹកជញ្ជូនរបស់យើង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ