អ៊ីរ៉ង់ចេញការព្រមានដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយពីអាមេរិក ព្យាយាមបង្កើតភាពតានតឹង និងវិបត្តិនៅមជ្ឈិមបូព៌ា
2 ឆ្នាំ មុន
បរទេស៖ ទីក្រុងតេអេរ៉ង់បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងប្រទេសនេះ បន្ទាប់ពីប្រធានាធិបតី Joe Biden បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹង "ប្រើប្រាស់ធាតុទាំងអស់នៃអំណាចជាតិរបស់ខ្លួន" ដើម្បីការពារប្រទេសអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ កក្កដា ២០២២។
លោក Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា "ជនជាតិអាមេរិក និងពួក Zionists ដឹងយ៉ាងច្បាស់ពីតម្លៃសម្រាប់ការប្រើប្រាស់ពាក្យថា "កម្លាំង" ប្រឆាំងនឹងអ៊ីរ៉ង់។
គួររម្លឹកផងដែរថា លោក Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់តំបន់របស់គាត់កាលពីថ្ងៃពុធក្នុងប្រទេសអ៊ីស្រាអែល មុនពេលទៅទស្សនាទឹកដីប៉ាឡេស្ទីន ហើយបន្ទាប់មកហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។RT