កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ជាលើកដំបូង នៅលើស្ត្រីជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា
                                        3 ឆ្នាំ មុន
                                        
                                    
                                    
                                    
                                ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។

 
                         
                         
                                             
                                             
                                            