ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺ និយាយថា ការព្យាកររបស់មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងដែលថា ណាតូនឹងមិនជ្រៀតជ្រែកដោយផ្ទាល់ ប្រសិនបើរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន នោះគឺ “មិនត្រឹមត្រូវ” ទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន MSM News នៅថ្ងៃទី១៩ តុលា ២០២២។

លោក ស្តូលធិនប៊ឺក បានប្រាប់វេទិកាគោលនយោបាយការបរទេសទីក្រុងប៊ែរឡាំងថា អ្វីដែលយើងបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានផលវិបាកធ្ងន់ធ្ងរ ប៉ុន្តែយើងមិនបានគូសបញ្ជាក់ ឬលម្អិតអំពីផលវិបាកបែបណានោះទេ។ ហើយពិតណាស់ យើងមានវិធីជាច្រើនដើម្បីឆ្លើយតប… ហើយនោះជាអ្វីដែលយើងបានទាក់ទងគ្នាជាមួយសម្ព័ន្ធមិត្ត។

លោក ស្តូលធិនប៊ឺក បន្ថែមថានុយក្លេអ៊ែរ និងការគំរាមកំហែងដែលយើងបានលឺចេញពីមាត់រុស្ស៊ី ពិតណាស់ គោលបំណងនោះ គឺដើម្បីបង្ខិតបង្ខំយើង ដើម្បីបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ប៉ុន្តែប្រសិនបើយើងធ្វើបែបនោះ លោកប្រធានាធិបតី ពូទីន នឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន… វានឹងធ្វើឱ្យយើងកាន់តែងាយរងគ្រោះ… វានឹងធ្វើឱ្យពិភពលោកកាន់តែគ្រោះថ្នាក់។

ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា មានហានិភ័យខ្ពស់ជាមួយនឹងជម្រើសទាំងអស់នៅក្នុងជម្លោះនេះ ប៉ុន្តែខ្ញុំគិតថា ហានិភ័យនៃការអនុញ្ញាតឱ្យលោកប្រធានាធិបតី ពូទីន ឈ្នះសង្គ្រាម គឺខ្ពស់ជាងការបន្តគាំទ្រអ៊ុយក្រែនដូចដែលយើងបានធ្វើ។

យ៉ាងណាមិញ លោក ស្តូលធិនប៊ឺក ជាការឆ្លើយតបទៅនឹងការអះអាងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលថា អង្គការណាតូនឹងវិទៅរកវិបត្តិនុយក្លេអ៊ែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ