បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេស អ៊ូហ្គង់ដាកំពុងធ្វើការប្រកាស និងស្វែងរកអ្នកជំងឺអេបូឡា(Ebola) បន្ថែមនៅក្នុងទីក្រុង Kampala ដែលជាទីតាំងកំពុងតែឆ្លងរាលដាល់ខ្លាំង។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន daily news នៅថ្ងៃទី២៤ តុលា ២០២២។

ទាក់ទងនឹងជំងឺដ៏កាចសារហាវនេះផងដែរ ត្រូវបានគេរាយការណ៍ថាមានតែនៅក្នុងតំបន់នៃរាជធានី Kampalaប៉ុណ្ណោះដែលកំពុងរាលដាល។ ហើយយ៉ាងហោចណាស់មានមនុស្ស ១៤ នាក់នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានឆ្លងជំងឺអេបូឡា(Ebola) យ៉ាងឆាប់រហ័សតែក្នុងតំបន់នេះប៉ុណ្ណោះ។

ការរីករាលដាលនៃអេបូឡានាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ូហ្គង់ដា វាជារលកទីប្រាំពីរចាប់តាំងពីថ្ងៃទី ២០ ខែកញ្ញា ដោយមានអ្នកស្លាប់កើនឡើងប្រហែល ៣០ នាក់ និងឆ្លងជាង ១០០ នាក់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក (WHO) ដោយសារតែមេរោគអេបូឡា ដែលកំពុងរីករាលដាលនៅក្នុងប្រទេសមួយនេះ។

ជុំវិញរឿងនេះ មានជំងឺអេបូឡាមានដើមកំណើតនៅស៊ូដង់ជាលើដំបូង ក្នុងរយៈពេលមួយទសវត្សរ៍ ហើយវាមិនមានវ៉ាក់សាំងផ្ទាល់ ឬការព្យាបាលដោយថ្នាំនោះជាក់លាក់ណាមួយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ