អឺរ៉ុប៖ កីឡាករវ័យក្មេង Curtis Jones រកគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Champinos League ហើយបានជួយឱ្យ Liverpool ទទួលជ័យជម្នះលើ Ajax ដោយលទ្ធផល ១-០ និងបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។

ខ្សែបម្រើវ័យ១៩ឆ្នាំ បានរកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់សម្រាប់ក្រុមហង្សក្រហម នៅនាទីទី៥៨ ពីការបញ្ជូនបានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Neco Williams។

អ្នកចាំទី Caoimhin Kelleher ក៏បានរួមចំណែកសម្រាប់ជ័យជម្នះមួយនេះផងដែរ បន្ទាប់ពីបានជំនួសតំណែង Alisson ដែលមានបញ្ហារបួស ដោយបានរារាំងការស៊ុតរបស់ Klaas-Jan Huntelaar។

សម្រាប់ជ័យជម្នះដ៏មានន័យរបស់ Liverpool បានជួយពួកគេទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹង Porto ដែលបញ្ចប់ក្នុងលទ្ធផល ០-០ ទល់នឹង Manchester City៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ