បរទេស៖ ក្រុមហ៊ុន Apple បានធ្វើការព្រមានសកម្មជនថៃ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលថា ទូរស័ព្ទរបស់ iPhone របស់ពួកគេ អាចនឹងត្រូវបានតាមដានដោយសំណាក់ភ្នាក់ងាររបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន Reuter នៅថ្ងៃទី២៦ វិចិ្ឆកា ២០២១៕

ទីភ្នាក់សារព័ត៌មាន រ៉យទ័របានចុះផ្សាយថា សកម្មជនមួយចំនួនបានទម្លាយថា ពួកគេទទួលបានសារអេឡិចត្រូនិកពីក្រុមហ៊ុន Apple អំពីការព្រមានទាំងនេះ។

លោក Prajak Kongkirati អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យធម្មសាស្ត្រប្រទេសថៃ បានអះអាងថា លោកបានទទួលបានសារចំនួន ២ពីក្រុមហ៊ុន Apple ហើយសារទាំងនោះជឿថា ទូរស័ព្ទរបស់លោកបានក្លាយជាគោលដៅក្នុងការតាមដាន។

សកម្មជន និងអ្នកស្រាវជ្រាវប្រឆាំងនឹងរដ្ឋាភិបាលមួយចំនួនទៀតក៏បានបង្ហោះសារទាំងនេះនៅក្នុងបណ្ដាញសង្គមរបស់ពួកគេផងដែរ។ សារនោះមានខ្លឹមសារថា៖ «ប្រសិនបើឧបករណ៍របស់អ្នកស្ថិតក្រោមការវាយប្រហារ ដែលមានរដ្ឋនៅពីក្រោយ ភ្នាក់ងារទាំងនេះអាចចូលយកទិន្នន័យសម្ងាត់របស់អ្នក ការឆ្លើយឆ្លងរបស់អ្នក ហើយអាចទាំងចូលក្នុងកាមេរ៉ា និងមីក្រូហ្វូនទៀតផង»។

យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃបានបដិសេធនឹងការអះអាងទាំងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ