ហ្សាកាតា៖ មនុស្សជាង១០០នាក់បានបាត់បង់ជីវិត នៅក្នុងសោធនាដកម្មហិង្សាមួយដែលបង្កឡើងរវាងអ្នកគាំទ្រចាញ់ និងអ្នកគាំទ្រឈ្នះ ប៉ះទង្គិចជាមួយមន្ត្រីប៉ូលិស  នៅជំនួបរវាងក្រុម Arema  បានភ្លាត់ចាញ់ក្រុម Persebaya ក្នុងលទ្ធផល ៣-២ នៃលីគកំពូលឥណ្ឌូនេសុី។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន Sports Brief នៅថ្ងៃទី១៦ តុលា ២០២២។

ខណៈពេលដែលមានអំពើហិង្សាកំពុងតែខ្លាំងក្លា  ប៉ូលិសមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏សម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើសកម្រិត ដែលធ្វើឱ្យមានការថប់អារម្មណ៍ និងពិបាកដង្ហើម ដល់អ្នកគាំទ្ររាប់មុឺននាក់។

ជុំវិញករណីនេះ ប្រធានាធិបតី Widodo បានសម្រេចផ្អាកការប្រកួតបាល់ទាត់ទាំងអស់រហូតដល់ការស៊ើបអង្កេតបញ្ចប់ និងបានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពលើគ្រប់កីឡដ្ឋានទាំងអស់។

ដោយឡែកប្រជាជជន និងក្រុមការងារដែលកំពុងស៊ើបអង្កេតលើគ្រោះមហន្តរាយនៅកីឡដ្ឋាននេះ បានទាមទារឱ្យប្រធានសមាគមបាល់ទាត់របស់ប្រទេសមួយនេះ លាឈប់ពីតំណែង ក្រោយពីមិនទាន់មានដំណោះស្រាយជុំវិញសោធនាដកម្មហិង្សានេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ