បារាំង៖ តារាឆ្នើមរបស់ក្រុម PSG កីឡាករ Neymar ត្រូវបានគេសែងចេញភ្លាមៗ ដោយសាររបួសកជើងយ៉ាងធ្ងន់ធ្ងរ ក្រោយពីកីឡាករ Thiago Mendes របស់ Lyon បានស្លាយអោយរបួស។

ដោយមានការឈឺចាប់ពេកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានស្រែកយំយ៉ាងខ្លាំង បន្ទាប់មកខ្សែបម្រើរបស់ក្លិប Lyon រូបនេះ បានរងពិន័យកាតក្រហមលើកំហុសដណ្តើមបាល់នេះ ក្រោយពីការមើលសកម្មភាពឡើងវិញតាមរយៈវីដេអូជំនួយការអាជ្ញាកណ្តាល។

យ៉ាងណាមិញ Paris Saint-Germain បានបាត់បង់ចំណាត់ថ្នាក់លេខ១នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ក្រោយពីបានរងបរាជ័យនៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Lyon កាលពីយប់មិញ។

គួរបញ្ជាក់ផងដែរថា  លោក Thomas Tuchel គ្រូបង្វឹករបស់ PSG បានប្រាប់ថា៖ «រូបគេកំពុងតែស្ថិតនៅជាមួយនឹងគ្រូពេទ្យ ហើយយើងត្រូវតែរង់ចាំដល់ថ្ងៃស្អែក (ថ្ងៃចន្ទ) ដើម្បីទទួលដំណឹង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ