អឺរ៉ុប៖ Chelsea, Sevilla, Barcelona និង Juventus ជា៤ក្រុមដំបូងដែលបានកក់កៅអីសម្រាប់វគ្គ៦ក្រុមចុងក្រោយចុងក្រោយ Champions League រដូវកាល ២០២០-២១ បើទោះជានៅសល់២ប្រកួតក្នុងដៃក្ដី។

ក្រុមតោខៀវ Chelsea បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League បន្ទាប់ពីបានយកឈ្នះលើ ក្រុមបារាំង Rennes ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។

សម្រាប់ជ័យជម្នះចុងម៉ោងរបស់ Sevilla ទៅលើ Krasnodar សមល្មមឱ្យពួកគេដឹកដៃគ្នាជាមួយ Chelsea ឡើងទៅកាន់វគ្គបន្ទាប់ ដោយមាន១០ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់៤ប្រកួត។

ដោយឡែកក្រុម Barcelona និង Juventus ក៏បានឈានទៅកាន់ វគ្គ knock-out ផងដែរ ក្រោយយកឈ្នះគូប្រកួតរៀងខ្លួនកាលពីយប់ម៉ិញ។

ខ្សែប្រយុទ្ធ Alvaro Morata បានរកគ្រាប់បាល់ចុងម៉ោង វាយបកយកជ័យជម្នះ ២-១ សម្រាប់ Juventus ខណៈក្រុម Barcelona ឈ្នះ Dynamo Kyiv ៤-០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ